ព័ត៌មានពេលរាត្រី៖ ៦ វិច្ឆិកា ២០២១

Your browser doesn’t support HTML5

ព័ត៌មាន​អំពី​កម្ពុជា​មាន បទសម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត សុង តាន ដែល​ជា​ប្រធាន​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក​អំពី «ក្រុមវេជ្ជបណ្ឌិត​ខ្មែរអាមេរិកាំង​ចេញ​សារ​ប្រឆាំង​ព័ត៌មាន​បំផ្លើស​ពី​វ៉ាក់សាំង​កូវីដ និង​ជំរុញ​អ្នកស្ទាក់ស្ទើរ​ទៅ​ចាក់»។ ពលរដ្ឋ​រងគ្រោះ​ក្នុង​គម្រោង​ស្ករអំពៅ សរសើរ​ធនាគារ ANZ ចំពោះ​ការទូទាត់​សំណង​ខូចខាត។ សេចក្តី​ដកស្រង់​នៃ​កម្មវិធី Hello VOA អំពី «ការប្រឈម​ជាទូទៅ​របស់​ស្រ្តី​នៅក្នុង​តួនាទី​ជាអ្នកដឹកនាំ»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អ.ស.ប. អំពាវនាវ​ឱ្យ​មាន​ចំណាត់ការ​ល្អ​ជាងមុន​សម្រាប់​ការជួបជុំ​គ្រួសារ​អាហ្វហ្គាស្ថាន។ ព្រះបរមរាជវាំង​ប្រទេស​ហ្ស៊កដានី វាយបក​ទៅលើ​របាយការណ៍ Pandora ដែល​ចោទ​ប្រកាន់​លើ​ព្រះមហាក្សត្រ៕