ព័ត៌មានពេលព្រឹក៖ ២ វិច្ឆិកា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមាន មន្ត្រីអាវុធហត្ថពីរនាក់ ត្រូវបានបញ្ជូនទៅតុលាការពីបទប្រើហិង្សាលើអ្នកបម្រើជាអនីតិជន។ ការទទួលសិស្សមករៀនផ្ទាល់វិញនៅជួបការប្រឈម ខណៈសាលារៀនទូទាំងប្រទេសបើកទ្វារឡើងវិញ។ រីឯព័ត៌មានអន្តរជាតិវិញមាន គណបក្សប្រឆាំងថៃ ស្វះស្វែងរកការពិនិត្យឡើងវិញនូវច្បាប់សន្តិសុខជាតិ បន្ទាប់ពីការចាប់ខ្លួនក្រុមអ្នកប្រឆាំងតវ៉ា។ សហរដ្ឋអាមេរិក ព្រួយកង្វល់អំពីកិច្ចប្រតិបត្តិការយោធាមីយ៉ាន់ម៉ានៅក្នុងរដ្ឋ Chin។ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅលើពិភពលោក កើនលើស៥លាននាក់ហើយ។ នាយករដ្ឋមន្ត្រីជប៉ុន ដាក់ចេញនូវផែនការទូលំទូលាយ ក្រោយការឈ្នះឆ្នោតរបស់បក្សលោក។ អគ្គលេខាធិការអង្គការសហប្រជាជាតិថា សន្និសីទកំពូលអាកាសធាតុ COP26 ត្រូវតែចាត់វិធានការដើម្បីជួយជីវិតមនុស្សជាតិ។ អង្គការសហប្រជាជាតិ អំពាវនាវឱ្យមានចំណាត់ការល្អជាងមុនសម្រាប់ការជួបជុំគ្រួសារអាហ្វហ្គានីស្ថាន៕