ព័ត៌មានពេលរាត្រី៖ ២៧ តុលា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមាន កម្ពុជា និងកូរ៉េខាងត្បូង ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា។ អង្គការសិទ្ធិមនុស្សអាមេរិកថា វិធានការបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ១៩ អាចបង្កហានិភ័យដល់សិទ្ធិពលរដ្ឋ។ គណបក្សភ្លើងទៀន នឹងពិនិត្យលទ្ធភាពថា ត្រូវចូលរួមការបោះឆ្នោតឃុំសង្កាត់ ឬអត់។ បំណុលជំពាក់ថៅកែឡឥដ្ឋ នៅតែជាមូលហេតុធ្វើឲ្យក្មេងៗត្រូវធ្វើការទាំងខុសច្បាប់។ រីឯព័ត៌មានអន្តរជាតិវិញមាន លោក Biden ពង្រីក«ភាពជាដៃគូយុទ្ធសាស្ត្រ»អាមេរិក-អាស៊ាន។ ការបង្រ្កាបដោយក្រុមយោធាមីយ៉ាន់ម៉ានៅក្នុងរដ្ឋ Chin។ គណៈកម្មាធិការព្រឹទ្ធសភាប្រេស៊ីល ផ្តល់អនុសាសន៍ឲ្យចោទប្រកាន់បទព្រហ្មទណ្ឌលើប្រធានាធិបតីប្រស៊ីលអំពីជំងឺកូវីដ១៩។ ក្រុមប្រឹក្សាទីភ្នាក់ងារម្ហូបអាហារនិងឱសថអាមេរិក អនុញ្ញាតលើការស្នើសុំចាក់វ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Pfizer សម្រាប់កុមារ។ បុរសខ្លាំងក្នុងប្រទេសស៊ូដង់ ត្រូវបានគេមើលឃើញថា មានការគាំទ្រដោយសម្ព័ន្ធមិត្តដែលមានអំណាច។ ពេលវេលានៃលទ្ធភាពវាយប្រហារអាមេរិកដោយក្រុមរដ្ឋអ៊ីស្លាម និងអាល់កៃដាកាន់តែជិតមកដល់។ ការសិក្សាថ្មី៖ គម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម (BRI) របស់ចិន ផ្តោតលើប្រាក់ចំណេញ មិនមែនលើការអភិវឌ្ឍនោះទេ។ កម្មវិធីព័ត៌មានអវកាសខែនេះ ស្តីពីកូរ៉េខាងត្បូង បោះជំហានមួយទៀតឆ្ពោះទៅកាន់ឋានព្រះច័ន្ទ និងព័ត៌មានផ្សេងទៀត៕