ព័ត៌មានពេលព្រឹក៖ ២១ តុលា ២០២១

Your browser doesn’t support HTML5

ព័ត៌មាន​អំពី​កម្ពុជា​មាន អ្នកកាសែត​ជើងចាស់​អាមេរិក មើល​មិន​ឃើញ​លទ្ធភាព​ពិនិត្យ​ឡើងវិញ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ រដ្ឋាភិបាល អនុញ្ញាត​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​និង​អ្នកមាន​ជំងឺ​ប្រចាំកាយ អាច​ចាក់​វ៉ាក់សាំង​កូវីដ​១៩ បាន។ ប្រជា​នេសាទ​ខ្មែរ​បារម្ភ​ត្រី​ធ្លាក់​ចុះ ខណៈ​របាយការណ៍​ថ្មី​បង្ហាញ​អំពី​ជលផល​ទន្លេ​មេគង្គ​កំពុង រង​សម្ពាធ​យ៉ាងខ្លាំង។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន វិបត្តិ​ថាមពល​ចិន ធ្វើឱ្យ​ការងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​សាកល ប្រឈម​នឹង​ហានិភ័យ៕