ព័ត៌មានពេលរាត្រី៖ ១៧ តុលា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមាន មរតកកិច្ចព្រមព្រៀងប៉ារីស បន្តដល់អ្នកជំនាន់ក្រោយដោយលទ្ធផលមិនទាន់ពេញលេញ។ ថា្នក់ដឹកនាំបក្សជំទាស់ចោទតុលាការថា ត្រូវអ្នកមានអំណាចបញ្ជាឲ្យមកបំបិទសំឡេងប្រឆាំង។ មុនខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសង្គមស៊ីវិលអំពាវនាវឲ្យកម្ពុជាងាកមករកប្រជាធិបតេយ្យសេរីពហុបក្សវិញ។ អនាគតគ្រួសារមួយ ត្រូវបានបំផ្លាញដោយសារជំងឺកូវីដ១៩ ក្នុងពេលតែមួយប៉ព្រិចភ្នែក។ រីឯព័ត៌មានអន្តរជាតិវិញមាន អង្គការសហប្រជាជាតិ បារម្ភអំពីការវាយប្រហារដោយកងយោធាមីយ៉ាន់ម៉ានៅក្នុងតំបន់មានចលាចល៕