ព័ត៌មាន​ពេល​រាត្រី៖ ១៥ តុលា ២០២១

Your browser doesn’t support HTML5

ព័ត៌មាន​អំពី​កម្ពុជា​មាន សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​កម្ពុជា ថយ​មក​ចំណុច​ចាប់ផ្តើម​រយៈពេល​៣០ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស។ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អាមេរិក រិះគន់​ការលើក​ពេល​ចេញ​សាលក្រម​សំណុំ​រឿង​កុមារ​អូទីហ្សឹម។ មន្ត្រី​ការបរទេស​អាមេរិក និង​សង្គម​ស៊ីវិល៖ កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​មាន​សារៈសំខាន់​ក្នុង​ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ។ ឯកអគ្គរដ្ឋទូត Murphy៖ អាមេរិក បន្ត​ប្តេជ្ញា​ជួយ​កម្ពុជា​និង​ពលរដ្ឋ​នៅ​ខួប​សន្តិភាព​ទីក្រុង​ប៉ារីស។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន អង្គការ​សហប្រជាជាតិ បារម្ភ​អំពី​ការ​វាយប្រហារ​ដោយ​កងយោធា​មីយ៉ាន់ម៉ា​នៅ​ក្នុង​តំបន់​មាន​ចលាចល៕