ព័ត៌មានពេលរាត្រី៖ ២៩ កញ្ញា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមាន រដ្ឋសភាអាមេរិកអនុម័តសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាសារជាថ្មី ក្រោមរដ្ឋបាលលោកប្រធានាធិបតី Biden។ រដ្ឋាភិបាល ដំឡើងប្រាក់ឈ្នួលកម្មកររោងចក្រដល់ត្រឹម១៩៤ដុល្លារសម្រាប់ឆ្នាំ២០២២ ខណៈសហជីពសម្តែងការខកចិត្ត។ ធនាគារពិភពលោកបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវព្យាករណ៍ថានឹងកើនត្រឹម២,២ភាគរយសម្រាប់ឆ្នាំ២០២១។ បទសម្ភាសន៍ VOA៖ អ្នកជំនាញថា ច្រកទ្វារអ៊ីនធឺណិតកម្ពុជា នាំមកនូវការភ័យខ្លាចកាន់តែខ្លាំង។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា គណបក្សកាន់អំណាចនៅជប៉ុនជ្រើសរើសមេដឹកនាំថ្មីដែលនឹងក្លាយជានាយករដ្ឋមន្រ្តីបន្ទាប់។ យោធាអាមេរិកថា សង្គ្រាមនៅអាហ្វហ្គានីស្ថានជា«បរាជ័យផ្នែកយុទ្ធសាស្ត្រ» ប៉ុន្តែជា «ជោគជ័យផ្នែកផែនការ»។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកថា បំណុលអាមេរិកនឹងឡើងដល់កម្រិតកំណត់អតិបរមានៅថ្ងៃទី ១៨ ខែតុលា។ មន្រ្តីយោធាកំពូលអាមេរិកការពារការនិយាយទូរស័ព្ទរបស់លោកជាមួយមន្ត្រីចិន។ ករណីភេរវកម្មក្នុងប្រទេសអាមេរិក«កើនច្រើនជាងមុន»។ ចិនសម្ពោធគម្រោងផ្លូវដែក ដែលជាផ្លូវពាណិជ្ជកម្មឆ្ពោះទៅកាន់មហាសមុទ្រឥណ្ឌាឆ្លងកាត់តាមមីយ៉ាន់ម៉ា៕