ព័ត៌មានពេលរាត្រី៖ ២៧ កញ្ញា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមាន រដ្ឋមន្ត្រីការពារជាតិលោក ទៀ បាញ់ គ្រោងបឹ្តងអ្នកកាសែតម្នាក់ ចំពោះការរាយការណ៍ពីជម្លោះដីធ្លីនៅខេត្តកោះកុង។ អ្នកវិភាគ៖ កម្ពុជាត្រូវរក្សាស្ថិរភាពភូមិសាស្រ្តនយោបាយរបស់ខ្លួន ក្រោយពីជំនួបកំពូលវៀតណាម-កម្ពុជា-ឡាវ។ លោក ហ៊ុន សែន ស្នើឲ្យមានការបណ្តុះយុវជនជំនាន់ថ្មី ដើម្បីត្រៀមស្តារវិស័យទេសចរណ៍ឡើងវិញ។ ក្នុងរបាយការណ៍ដំបូង ប្រេសិត UN ថ្មី ស្នើកម្ពុជាឲ្យឈប់យកច្បាប់រុកកួនក្រុមអ្នករិះគន់។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះមានកិច្ចពិភាក្សាអំពី«ទិដ្ឋភាពនយោបាយកម្ពុជា ក្នុងរយៈពេល៣០ឆ្នាំ ក្រោយពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីស និងទៅអនាគត»។ រីឯព័ត៌មានអន្តរជាតិវិញមាន តាលីបង់ជំរុញក្រុមហ៊ុនអាកាសចរណ៍បរទេសឲ្យចាប់ផ្ដើមជើងហោះហើរពាណិជ្ជកម្មឡើងវិញទៅកាន់ទីក្រុងកាប៊ុល។ លទ្ធផលបឋមនៃការបោះឆ្នោតនៅអាល្លឺម៉ង់បង្ហាញថា គណបក្សសង្គមប្រជាធិបតេយ្យឈ្នះ។ តៃវ៉ាន់ថា ខ្លួនត្រូវការអាវុធដែលបាញ់បានចម្ងាយឆ្ងាយដើម្បីរារាំងចិន។ រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិក និងអភិបាលរដ្ឋ Texas ប៉ះទង្គិចគ្នារឿងជនចំណាកស្រុកហៃទី។ រដ្ឋសភាអាមេរិក នឹងពិភាក្សាអំពីសំណើច្បាប់ចំណាយលើហេដ្ឋារចនាសម្ព័ន្ធនៅថ្ងៃចន្ទនេះ៕