ព័ត៌មានពេលរាត្រី៖ ២៤ កញ្ញា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមាន សហគមន៍ព្រៃឡង់ស្នើអាជ្ញាធរឲ្យទម្លាក់ចោលការចោទប្រកាន់បទឧក្រិដ្ឋលើសកម្មជនព្រៃឈើម្នាក់។ រដ្ឋាភិបាលកម្ពុជាសម្រេចផ្អាកភ្ជុំបិណ្ឌ បន្ទាប់ពីរកឃើញឆ្លងកូវីដ១៩ នៅតាមវត្តអារាមមួយចំនួន។ ក្នុងទិវារដ្ឋធម្មនុញ្ញ អ.ស.ប. ប្រាប់កម្ពុជាឱ្យគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យពហុមតិ។ លោក សម រង្ស៊ី រំឭកអ្នកគាំទ្រនៅរដ្ឋធានីវ៉ាស៊ីនតោនពីគ្រោះថ្នាក់នៃប្រទេសចិនចំពោះកម្ពុជា និងតំបន់។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ាន រដ្ឋមន្ត្រីការបរទេសអាមេរិកអរគុណប្រទេសនានាក្នុងការជួយការជម្លៀសនៅអាហ្វហ្គានីស្ថាន។ អ.ស.ប. សង្កត់ពីភាពចាំបាច់ដើម្បីផលិតម្ហូបអាហារមានសុខភាពសម្រាប់មនុស្សទាំងអស់។ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ អនុញ្ញាតឱ្យចាក់វ៉ាក់សាំងដូសជំរុញសម្រាប់អ្នកចាក់ថ្នាំរបស់ក្រុមហ៊ុន Pfizer។ លោក Biden ជំរុញមេដឹកនាំនានាឲ្យប្រឹងសម្រេចតាមគោលនយោបាយមុតមាំស្ដីពីការប្រែប្រួលអាកាសធាតុ។ អាមេរិក សម្រេចមិនផ្តល់កលយុទ្ធអាវុធនុយក្លេអ៊ែរជាថ្មីដល់កូរ៉េខាងត្បូង។ តើការធ្លាក់ចុះនៃទំនាក់ទំនងរវាងចិននិងអូស្ត្រាលីរយៈពេលមួយទសវត្សរ៍មានន័យដូចម្តេច? តុលាការរវ៉ាន់ដាផ្តន្ទាទោសបុរសដែលគេចាត់ទុកថា ជាវីរជន«សណ្ឋាគាររវ៉ាន់ដា» ពីបទភេរវកម្ម៕