ព័ត៌មានពេលរាត្រី៖ ២២ កញ្ញា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រសួងព័ត៌មានសង្ឃឹមថា ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន នឹងត្រូវអនុម័តដោយសភានៅចុងឆ្នាំ២០២១។ ក្រុមសង្គមស៊ីវិលកម្ពុជា អំពាវនាវឲ្យបញ្ឈប់ការបំភិតបំភ័យអ្នកវិភាគ និងអ្នករិះគន់។ អ្នកការពារសិទ្ធិការងារ រិះគន់វិសោធនកម្មច្បាប់ស្តីពីការងារថា ធ្វើឲ្យបាត់ប្រយោជន៍កម្មករ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា នៅក្នុងសុន្ទរកថាក្នុងមហាសន្និបាតអ.ស.ប. លោក Biden ជំរុញសាមគ្គីភាពប្រឈមបញ្ហាសាកល។ អង្គការសុខភាពពិភពលោកថា ឥឡូវនេះវីរុសបំប្លែងថ្មីប្រភេទដែលតា (Delta) លេចធ្លោជុំវិញពិភពលោក។ សមាជិកសភាជំរុញឱ្យក្រសួងយុត្តិធម៌ ចាត់វិធានការប្រឆាំងឧក្រិដ្ឋកម្មស្អប់ខ្ពើមដែលកំពុងកើនឡើងនៅសហរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះ ពួកតាលីបង់មិនបានធ្វើអ្វីសោះតាមការប្តេជ្ញាប្រឆាំងភេរវកម្ម។ ករណីភេរវកម្មក្នុងស្រុករបស់អាមេរិក «ផ្ទុះឡើង»។ បណ្ដាញកំពង់ផែដឹកជញ្ជូនរបស់ចិននៅលើសាកលលោក បង្ហាញពីយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលចិន និងព័ត៌មានមួយចំនួនទៀត៕