ព័ត៌មានពេលរាត្រី៖ ១៨ កញ្ញា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា NDI និងIRIខកចិត្តនឹងស្ថានភាពលទ្ធិប្រជាធិបតេយ្យកម្ពុជានិងលើកទឹកចិត្តយុវជនឲ្យសកម្មឡើង។ USAID តែងតាំងប្រធានបេសកកម្មថ្មីនៅកម្ពុជានិងថ្លែងពីការធ្លាក់ចុះសិទ្ធិសេរីភាព។ ត្រី៖ ប្រភពអាហារូបត្ថម្ភមិនអាចខ្វះបានសម្រាប់កម្ពុជា។ គន្លឹះទប់ស្កាត់ការខ្វះអាហារូបត្ថម្ភនិងសន្តិសុខស្បៀងអាហារ។ សម្រង់សង្ខេបពីកម្មវិធី Hello VOA អំពី«សង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលអនុញ្ញាតឲ្យមានក្រុមប្រឹក្សាជាតិឯករាជ្យស្តីពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ.ស.បស្វែងរកប្រាក់ជំនួយ ៦០០លានដុល្លារដើម្បីដោះស្រាយវិបត្តិផ្នែកមនុស្សធម៌នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ចិនរិះគន់ «តុលាការអ៊ុយហ្គ័រ» រឿងស៊ើបអង្កេតលើបញ្ហាសិទ្ធិមនុស្សនៅ Xinjiang។ ស្ត្រីស៊ីមបាវ៉េកំពុងបង្កើនការតស៊ូមតិប្រឆាំងសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិ៕