ព័ត៌មានពេលរាត្រី៖ ១៤ កញ្ញា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា បក្សប្រឆាំងថាលោក ហ៊ុន សែន លួចចូលស្តាប់កិច្ចប្រជុំផ្ទៃក្នុង ខណៈបក្សកាន់អំណាចច្រានចោលសំឡេងឆ្លើយឆ្លងថ្មីៗ។ ក្រសួងសុខាភិបាលអំពាវនាវឲ្យប្រុងប្រយ័ត្នខ្ពស់ពីការឆ្លងជំងឺកូវីដ១៩ នៅគ្រាសាលារៀននឹងចាប់ផ្តើមដំណើរការឡើងវិញ។ សមត្ថកិច្ចដោះលែងមនុស្ស២១នាក់ និងបន្តឃុំខ្លួន៩នាក់ ក្នុងជម្លោះដីធ្លីគម្រោងព្រលានយន្តហោះខេត្តកណ្តាល។ សៀវភៅនិពន្ធដោយខ្មែរអាមេរិកាំងដែលបានស្លាប់មុនមានឈ្មោះបោះសំឡេង ទទួលបានការកោតសរសើរច្រើន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Blinken នឹងប្រឈមការដេញដោលបន្ថែមរឿងដកកងទ័ពពីអាហ្វហ្គានីស្ថានអំឡុងផ្តល់សក្ខីកម្មនៅព្រឹទ្ធសភានៅថ្ងៃអង្គារ។ អគ្គលេខាធិការអង្គការសហប្រជាជាតិថា ត្រូវការជំនួយសង្គ្រោះជីវិតនៅអាហ្វហ្គានីស្ថាន។ អង់គ្លេសចាក់វ៉ាក់សាំងកូវីដ១៩ដល់ក្មេងអាយុពី១២ទៅ១៥ឆ្នាំ។ បុរសម្នាក់ដែលមានអាវុធត្រូវបានចាប់ខ្លួននៅជិតវិមានសភាសហរដ្ឋអាមេរិក និងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕