ព័ត៌មានពេលរាត្រី៖ ២៨ សីហា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា មជ្ឈមណ្ឌលឯកសារកម្ពុជាបង្ហាញសៀវភៅ«នរោត្តមសីហនុ និងជូ អេនឡាយ» សរសេរដោយអតីតទីប្រឹក្សារបស់សម្តេចសីហនុ។ សម្រង់ពីកម្មវិធី Hello VOA អំពី «យុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះនៅតុលាការជោគជ័យ ប៉ុន្តែមិនបានបន្ថយចំនួនអ្នកជាប់ឃុំ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ពលរដ្ឋអាមេរិកាំងដើមកំណើតវៀតណាមជួយជនជាតិអាហ្វហ្គានីស្ថានឱ្យមកតាំងលំនៅដ្ឋានជាថ្មីក្នុងសហរដ្ឋអាមេរិក។ អតីតយុទ្ធជនអាមេរិកប្រើរូបថតដើម្បីកំណត់បង្ហាញបទពិសោធន៍ជីវិតរបស់ជនជាតិអាមេរិកស្បែកខ្មៅជាថ្មី។ ទីភ្នាក់ងារផ្តល់ជំនួយមួយជួយទំនុកបម្រុងស្រ្តីនៅកេនយ៉ាអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩៕