ព័ត៌មានពេលរាត្រី៖ ២៧ សីហា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រសួងសុខាភិបាលកម្ពុជារកឃើញវីរុសបំប្លែងថ្មីដែលតាប្រមាណ១៤០ករណីក្នុងមួយថ្ងៃ។ មន្រ្តីជំនាញថា រយៈពេល៦ខែដើមឆ្នាំនេះ ករណីជួញដូរមនុស្សនៅកម្ពុជាកើនឡើង៣ដង។ សាច់ញាតិរបស់ក្រុមខ្មែរថាវរៈសង្ឃឹមតិចតួចចំពោះការសម្រាលទោស តែសុំកាត់ក្តីដោយយុត្តិធម៌។ បណ្ដឹងសាទុក្ខចុងក្រោយបង្អស់និងសាលាក្ដីខ្មែរក្រហមជិតដល់ទីបញ្ចប់។ របាយការណ៍អង្គការយូនីសេហ្វ៖ កុមារកម្ពុជាប្រឈមនឹងហានិភ័យខ្ពស់ពីផលប៉ះពាល់នៃវិបត្តិអាកាសធាតុ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ.ស.ប.និងអូតង់ប្រកាសប្រឆាំងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅទីក្រុងកាប៊ុល។ តើក្រុមរដ្ឋអ៊ីស្លាមនៅអាហ្វហ្គានីស្ថានបង្កគ្រោះថ្នាក់ប៉ុណ្ណា? លោក Biden ប្តេជ្ញាសងសឹកអ្នកវាយប្រហារអាកាសយានដ្ឋានក្រុងកាប៊ុល។ ការព្យាករថា ចំនួនមនុស្សស្លាប់ដោយសារកូវីដអាចមានជាង១សែននាក់ទៀត លុះត្រាអាមេរិកផ្លាស់ប្តូរឥរិយាបថ។ USAID ប្រកាសផ្តល់ជំនួយបន្ថែមចំនួន៣២លានដុល្លារដល់ជនរងគ្រោះដោយការរញ្ជួយដីនៅហៃទី។ ក្រុមយុវជនជំនាន់ Gen Z និងក្រុមអាវក្រហមថៃក្រោកឈរប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី Prayuth សារជាថ្មី។ កម្មវិធីព័ត៌មានអវកាសខែនេះ ស្តីពីកីឡាអូឡាំពិកក្នុងអវកាស និងការដឹកជញ្ជូនភីហ្សាទៅអវកាស៕