ព័ត៌មានពេលព្រឹក៖ ១៧ សីហា ២០២១

Your browser doesn’t support HTML5

ព័ត៌មាន​អំពី​កម្ពុជា​មាន​ បទសន្ទនា​ VOA អំពី​ស្ថានភាព​វិវត្តន៍​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ក្រោយ​ពី​ក្រុម​តាលីបង់​ដណ្ដើម​ការ​គ្រប់គ្រង​បាន​ទាំង​ស្រុង។ សាលា​ក្ដី​ខ្មែរ​ក្រហម​ចាត់​ការ​បណ្ដឹង​សាទុក្ខ​របស់ ខៀវ សំផន ដែល​ទំនង​ជា​សញ្ញា​នៃ​ការ​ខិត​ជិត​ទី​បញ្ចប់​នៃ​តុលាការ​កូន​កាត់។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ពិភពលោក​បញ្ចេញ​ប្រតិកម្ម​ចំពោះ​វិបត្តិ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន។ ប៉ូលិស​បង្រ្កាប​កុបកម្ម​ក្នុង​ប្រទេស​ថៃ​​ប៉ះទង្គិច​ជា​មួយ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​ក្នុង​ទី​ក្រុង​បាងកក។ សហរដ្ឋអាមេរិក​គ្រោង​​នឹង​សម្រេច​ចិត្ត​ទៅ​លើ​​វ៉ាក់សាំង​កូវីដ​ដូស​ជំរុញ​បន្ថែម។ ក្រុម​ប្រឆាំង​តវ៉ា​ដ៏​ធំ​បំផុត​​នៅ​ក្រុង​ហុងកុង​ប្រកាស​រំសាយ​ខ្លួន។ នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​លោក ​Muhyiddin ​លាលែង​ពី​តំណែង​បន្ទាប់​ពី​ភាព​វឹកវរ​ ១៧​ខែ៕