ព័ត៌មានពេលរាត្រី៖ ១២ សីហា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា អង្គការ IMF ផ្តល់ជំនួយឥតសំណងដល់កម្ពុជាប្រមាណ២៤០លានដុល្លារអាមេរិក ដើម្បីស្តារសេដ្ឋកិច្ច។ អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយបារម្ភការបន្តរឹតត្បិតសារព័ត៌មាន ខណៈក្រសួងព័ត៌មានបង្កើតគណៈកម្មការក្រមសីលធម៌។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះមានកិច្ចពិភាក្សាអំពី«ការកេងចំណេញពីវិបត្តិកូវីដ១៩ និងសុខភាពសាធារណៈនៅកម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋបាលចំណីអាហារនិងឱសថស.រ.អា.នឹងអនុញ្ញាតវ៉ាក់សាំងកូវីដ១៩ដូសទី៣ដល់អ្នកមានបញ្ហាអង្គបដិប្រាណ។ ប្រទេសស៊ូដង់ត្រៀមប្រគល់អតីតមេដឹកនាំឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ។ រដ្ឋបាលរាជធានីភ្នំពេញបន្តរឹតត្បិតការធ្វើដំណើរនិងការលក់ដូរដែលមានហានិភ័យខ្ពស់នឹងការឆ្លងកូវីដ១៩។ មនុស្ស៣នាក់ស្លាប់និងជាង២០នាក់របួសក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករក្នុងខេត្តកំពង់ស្ពឺ។ អង្គការ Amnesty International ថា ស្ត្រី និងក្មេងស្រីរាប់រយនាក់ត្រូវគេរំលោភនៅ Tigray នៃប្រទេសអេត្យូពី។ ស្នងការដ្ឋានប៉ូលិសធ្លាក់ទៅក្នុងកណ្តាប់ដៃក្រុមតាលីបង់នៅភាគខាងត្បូងអាហ្វហ្គានីស្ថាន៕