ព័ត៌មានពេលរាត្រី៖ ១៧ កក្កដា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជាជំរុញក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតបង្កើតគោលនយោបាយការពារកុមារ ដើម្បីប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ។ ជនជាតិដើមភាគតិចនៅមណ្ឌលគិរីមិនសុខចិត្តនឹងការសម្រេចរបស់តុលាការនៅប្រទេសបារាំង រឿងបាត់បង់ដីដូនតាទៅក្រុមហ៊ុនកៅស៊ូ។ វីរុសជំងឺកូវីដ១៩ បំប្លែងថ្មីដែលតា (Delta)៖ កម្ពុជានិងពិភពលោកកំពុងប្រឈមនឹងហានិភ័យសុខាភិបាលធ្ងន់ធ្ងរ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា វិមានវ៉ាទីកង់ថាសម្តេចប៉ាបនឹងយាងមកដំណាក់វិញក្នុងពេលឆាប់ៗ។ អ្នកសារព័ត៌មាននីហ្សេរីយ៉ាតវ៉ាប្រឆាំងនឹងសេចក្តីស្នើច្បាប់កំហិតបណ្តាញព័ត៌មាន។ ពិភពលោកមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីទប់ទល់នឹងជំងឺរាតត្បាតនៅឡើយទេ។ លោក Biden ជឿថា «អាមេរិកមកវិញហើយ»តែពួកសម្ព័ន្ធមិត្តរបស់អាមេរិកមិនទាន់ប្រាកដក្នុងចិត្តទេ។ សហរដ្ឋអាមេរិកប្រកាសផ្តល់ជំនួយវ៉ាក់សាំងទៅឱ្យវៀតណាម និងក្វាតេម៉ាឡា៕