ព័ត៌មានពេលរាត្រី៖ ៩ កក្កដា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា មេធាវីម្នាក់ប្តឹងអធិការរងស្រុកអង្គស្នួល និងមន្រ្តីពាក់ព័ន្ធពីបទ«បង្ខាំង»និង«រារាំងការអនុវត្តច្បាប់»។ បទវិភាគ៖ ហេតុអ្វីអាមេរិកនិងសម្ព័ន្ធមិត្តទាក់ទងកម្ពុជាជាញឹកញាប់នាពេលថ្មីៗនេះ? អ្នកនិពន្ធអាមេរិកាំងលាតត្រដាងប្រវត្តិសាស្ត្រសម័យទំនើបរបស់ប្រាសាទអង្គរវត្ត។ កម្ពុជាប្រឹងប្រែងចាក់វ៉ាក់សាំងជូនពលរដ្ឋខ្លួន ខណៈករណីឆ្លងជំងឺកូវីដ១៩កើនឡើងខ្លាំង។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា វៀតណាមប្រកាសការបិទសកម្មភាពសង្គមនិងបង្កើនការចាក់វ៉ាក់សាំង។ កំណែទម្រង់ពន្ធគយជារបៀបវារៈលើគេនៅពេលប្រធានហិរញ្ញវត្ថុក្រុមប្រទេស G-20 ជួបគ្នាក្នុងទីក្រុង Venice ប្រទេសអ៊ីតាលី។ មន្ត្រីហៃទីថា សមាជិកក្រុមវាយឆ្មក់១៧នាក់បានត្រូវឃុំខ្លួននៅក្នុងការសម្លាប់លោកប្រធានាធិបតី។ ក្រុមសិទ្ធិមនុស្សជំរុញឲ្យស៊ើបអង្កេតថាតើមានអ្នកនៅពីក្រោយឃាតកម្មលោក កែម ឡី ឬយ៉ាងណា។ ក្រុមយោធាមីយ៉ាន់ម៉ាបានចាប់ខ្លួនសមាជិកគ្រួសាររបស់អ្នកប្រឆាំង។ មេដឹកនាំសិទិ្ធពលរដ្ឋអាមេរិកាំងប្តេជ្ញាបន្តតស៊ូដើម្បីសិទ្ធិបោះឆ្នោត។ តើហេតុអ្វីបានជាចិនបង្កើតរូបិយប័ណ្ណឌីជីថលផ្ទាល់ខ្លួន?