ព័ត៌មានពេលព្រឹក៖ ៦ កក្កដា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកវិភាគថា ទំនាក់ទំនងកាន់តែធ្លាក់ចុះដុនដាប ក្រោយអាមេរិកបញ្ចប់កម្មវិធីអាហារូបករណ៍យោធាដល់និស្សិតកម្ពុជា។ អាជ្ញាធរស្ទាក់ស្ទើរបញ្ចេញព័ត៌មាននៃការចាក់ថ្មចូលទឹកទន្លេក្នុងភូមិសាស្ត្រអរិយក្សត្រ ខណៈពលរដ្ឋបារម្ភការបណ្តេញចេញ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ការបែកធ្លាយឯកសារផ្ទៃក្នុងបង្កើតក្តីបារម្ភក្នុងប្រទេសថៃស្តីពីប្រសិទ្ធភាពវ៉ាក់សាំង Sinovac របស់ចិន។ សវនាការក្តីព្រហ្មទណ្ឌរបស់អ្នកស្រី Aung San Suu Kyi នៃប្រទេសមីយ៉ាន់ម៉ា កំពុងប្រព្រឹត្តទៅមុខ។ ព្រះនាងម្ចាស់ Kate នៃប្រទេសអង់គ្លេស ដាក់ព្រះកាយស្ថិតនៅឆ្ងាយពីគេបន្ទាប់ពីមានពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដ១៩។ ក្រុមប្រទេសនាំប្រេងចេញ OPEC បន្តការពិភាក្សាគោលនយោបាយប្រេង ស្របពេលមានការប្រឆាំងជំទាស់ពីប្រទេសអេមីរ៉ាតអារ៉ាប់រួម។ សកម្មភាពពាណិជ្ជកម្មក្នុងតំបន់ចាយប្រាក់អឺរ៉ូ មានការកើនឡើងក្នុងខែមិថុនា ស្របពេលដែលការបិទខ្ទប់ដោយសារជំងឺកូវីដ១៩ ត្រូវបានដកចេញ។ អ្នកជំនាញថា គ្រោះរាំងស្ងួតធ្ងន់ធ្ងរនិងភ្លើងឆេះព្រៃបង្ហាញពីការប្រែប្រួលបរិស្ថាន៕