ព័ត៌មានពេលរាត្រី៖ ២ កក្កដា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជារាយការណ៍អ្នកស្លាប់ដោយកូវីដចំនួន៣២នាក់ ជាតួលេខខ្ពស់ជាងគេ ខណៈលោក ហ៊ុន សែន បញ្ជាឲ្យប្រមូលទិញក្តារមឈូស។ រដ្ឋមន្រ្តីការបរទេសកម្ពុជាការពារចំណាត់ការរដ្ឋាភិបាលក្នុងជំនួបដំបូងជាមួយប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ កម្ពុជាបន្តជាប់ក្នុងបញ្ជីឃ្លាំមើលការជួញដូរមនុស្សរបស់អាមេរិក៣ឆ្នាំជាប់គ្នា។ កម្ពុជាគាំទ្រការចាក់វ៉ាក់សាំង ខណៈករណីឆ្លងថ្មីកើនឡើងខ្លាំង។ និស្សិតទាហានកម្ពុជា៦រូបត្រូវអាមេរិកបញ្ចប់ការសិក្សាមុនកំណត់ដោយសារទំនាក់ទំនងធ្លាក់ចុះរវាងប្រទេសទាំងពីរ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិកហៅការស្ថាបនាអាវុធនុយក្លែអ៊ែររបស់ចិនជា«ការព្រួយកង្វល់»មួយ។ កិច្ចព្រមព្រៀងពន្ធដារសាកលគាំទ្រដោយប្រទេសចំនួន១៣០។ អាមេរិកប្រគល់មូលដ្ឋានអាកាស Bagram ឲ្យអាហ្វហ្គានីស្ថានវិញ។ ក្រសួងយុត្តិធម៌ឲ្យផ្អាកការកាត់ទោសប្រហារជីវិតនិងពិនិត្យនីតិវិធីឡើងវិញ។ តុលាការមីយ៉ាន់ម៉ាពន្យារការឃុំខ្លួនអ្នកកាសែតអាមេរិក។ ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅថៃវិលត្រឡប់មកវិញដើម្បី«ជំរុញបន្ថែម»នូវកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រ។ លោក Biden យោងដល់ទិន្នន័យចាស់នៅពេលលោកចាប់ផ្ដើមអនុវត្តយុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្ម។ ជនភៀសខ្លួនរាប់លាននាក់ប្រឈមនឹងភាពអត់ឃ្លានខណៈម្ចាស់ជំនួយក្រៀមស្វិត៕