ព័ត៌មានពេលព្រឹក៖ ៣០ មិថុនា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា ការទាមទាររបស់ក្រុមសិទ្ធិមនុស្សឲ្យដោះលែងសកម្មជនបរិស្ថាន រងការរិះគន់ពីរដ្ឋាភិបាល។ កម្ពុជារកឃើញវីរុសកូវីដ១៩បំប្លែងថ្មី Delta ដែលបង្កការព្រួយបារម្ភនៃការឆ្លងធ្ងន់ធ្ងរបន្ថែមទៀត។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមរដ្ឋមន្ត្រីប្រទេសជឿនលឿន២០ហៅថា G-20 ពិភាក្សាគ្នាអំពីបញ្ហាវីរុសកូរ៉ូណា ការប្រែប្រួលអាកាសធាតុនិងការអភិវឌ្ឍនៅទ្វីបអាហ្វ្រិក។ អនុរដ្ឋមន្ត្រីការពារជាតិជប៉ុននិយាយថា វាជាការចាំបាច់ក្នុងការ «ភ្ញាក់ដឹងខ្លួន» ដើម្បីការពារកោះតៃវ៉ាន់។ លោកស្រី Aung San Suu Kyi ស្នើឲ្យពលរដ្ឋមីយ៉ាន់ម៉ារក្សាការ«រួបរួមគ្នា»។ ទីក្រុងសំខាន់៤របស់អូស្ត្រាលីត្រូវបានដាក់ឲ្យស្ថិតក្រោមការបិទសកម្មភាពសង្គមជាថ្មី។ អ្នកការទូតថា នៅមិនទាន់មានកិច្ចព្រមព្រៀងមួយស្តីពីថវិកាសម្រាប់បេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិទេ ដែលអាចជាហានិភ័យប៉ះពាល់ដល់បេសកកម្មនេះ៕