ព័ត៌មានពេលរាត្រី៖ ១៥ មិថុនា ២០២១

Your browser doesn’t support HTML5

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា តំណាង​ទូត​អូស្រ្តាលី​បារម្ភ​អំពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នយោបាយ​នៅ​កម្ពុជា។ រដ្ឋសភា​អនុម័ត​បេក្ខជន​ឈរ​ឈ្មោះ​ជា​ប្រធាន គ.ជ.ប ពីរ​រូប ដែល​ម្នាក់​ជា​តំណាងរាស្រ្ត​បក្ស​កាន់​អំណាច។ វិបត្តិ​កូវីដ១៩ គំរាមកំហែង​ដល់​អត្តសញ្ញាណ​ស័ក្តិសិទ្ធ​របស់​ក្រុម​នាដកា​អង្គរ​ស័ក្ដិសិទ្ធ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វីរុស​​កូរ៉ូណា​ ការ​ប្រែប្រួល​​អាកាសធាតុ​ និង​ពាណិជ្ជកម្ម​ជា​របៀប​វារៈ​​ជំនួប​កំពូល​រវាង​មេដឹកនាំ​សហ​រដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប។ អ្នក​ជាតិនិយម​អ៊ីស្រាអែល​ដើរ​ក្បួន​នៅ​ក្រុង​ហ្ស៊េរុយសាឡិម​ខាងកើត​ ហើយ​ជនជាតិ​ប៉ាឡេស្ទីន​គ្រោង​ធ្វើ​«ទិវា​ចង​កំហឹង»។ ប្រធានាធិបតី​អាមេរិក​និង​តួកគី​ជួប​​ពិភាក្សា​គ្នា​​ប្រកប​ «ដោយ​​ផ្លែផ្កា»​ ប៉ុន្តែ​ប្រកាស​ថា​មិន​សម្រេច​បាន​នូវ​រឿង​អ្វី​មួយ​នោះ​ឡើយ។ សវនាការ​កាត់​ក្តី​លោកស្រី​ អង់សាន ស៊ូជី ​ចាប់​ផ្តើម​បន្ត​​នៅ​ថ្ងៃ​អង្គារ​ជា​ថ្ងៃ​ទី២។ រដ្ឋាភិបាល​ឥណ្ឌា​​កំពុង​មាន​ជម្លោះ​​ជា​មួយ​​​ក្រុមហ៊ុន​បណ្តាញ​សង្គម ​Twitter ​ទាក់​ទិន​នឹង​ការ​បញ្ចេញ​មតិ​​លើ​ប្រព័ន្ធ​អនឡាញ។ ប្រេសិត​អាមេរិក​និង​រុស្ស៊ី​ពិភាក្សា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​មុន​កិច្ចប្រជុំ​កំពូល និង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៕