ព័ត៌មានពេលព្រឹក៖ ១៥ មិថុនា ២០២១

Your browser doesn’t support HTML5

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្ត្រី​បក្ស​កាន់​អំណាច​ថា ការ​ស្លាប់​អតីត​មេ​បះ​បោរ​​CFFគឺ​ដោយសារ​ជំងឺ​កូវីដ​១៩ តែ​រដ្ឋាភិបាល​កម្ពុជា​​នៅ​តែ​​ប្រយ័ត្ន​នឹង​ក្រុម​ចង់​បះបោរ។ កម្ពុជា​ទទូច​ឲ្យ​អាមេរិក​គោរព​អធិបតេយ្យភាព ក្រោយ​មាន​ភាព​ចម្រូង​ចម្រាស​នៃ​ដំណើរ​ទស្សន​កិច្ច​នៅ​មូលដ្ឋាន​ទ័ព​រាម។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​ប្រទេស G-7 សន្យា​ផ្តល់​វ៉ាក់សាំង​កូវីដ១៩ ជាង ១ ពាន់​លាន​ដូស​ដល់​ប្រទេស​ក្រីក្រ។ ចិន​ជំទាស់​ទៅ​នឹង​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​ប្រទេស G-7។ ក្រុមហ៊ុន Novavaxថា វ៉ាក់សាំង​កូវីដ១៩ របស់​ខ្លួន​មាន​ប្រសិទ្ធភាព​ជាង ៩០%។ លោក Putin បដិសេធ​ថា រុស្ស៊ី​មិន​បាន​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​លើ​សហរដ្ឋ​អាមេរិក​ទេ។ នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​អ៊ីស្រាអែល​ស្បថ​ចូល​កាន់​តំណែង៕