ព័ត៌មានពេលរាត្រី៖ ១១ មិថុនា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា អាមេរិកនិងកម្ពុជាបន្តខ្វែងគំនិតគ្នា ក្រោយមន្ត្រីយោធាអាមេរិកទៅមើលមូលដ្ឋានសមុទ្ររាម។ មន្ត្រីកម្ពុជារិះគន់វៀតណាមថាមិនចង់ឱ្យទ័ពជើងទឹកខ្មែររីកចម្រើន ខណៈហាណូយប្រតិកម្មដោយប្រយ័ត្នអំពីជំនួយចិននៅមូលដ្ឋានសមុទ្ររាម។ ក្រុមហ៊ុន NagaWorld រងការរិះគន់កាន់តែខ្លាំងពីក្រុមសិទ្ធិមនុស្សអំពីចេតនាបំបិទសំឡេងសហជីព។ អនាគតគ្មានកោះត្រើយ៖ ឱសានវាទនៃអ្នកនេសាទចាមនិងវៀតណាមលើទន្លេបួនមុខ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុម G-7 ផ្តល់វ៉ាក់សាំងជំងឺកូវីដ១៩ចំនួន១ពាន់លានដូសដល់ពិភពលោក។ សហគមន៍នៅទូទាំងប្រទេសមីយ៉ាន់ម៉ាកាន់អាវុធប្រឆាំងរបបយោធា។ កាសែត New York Times ថា ក្រុមមន្ត្រីលោក Trump បានរឹបអូសយកទិន្នន័យសមាជិកសភាគណបក្សប្រជាធិបតេយ្យ២រូប។ ប្រទេសសូម៉ាលីបដិសេធសេចក្តីរាយការណ៍ដែលថា កងទ័ពរបស់ខ្លួនប្រយុទ្ធនៅតំបន់ Tigray។ ប្រទេសកេនយ៉ាខិតខំលុបបំបាត់ការងងឹតភ្នែកដោយសារជំងឺត្រាក់កូម។ ក្រុមហ៊ុនអាកាសចរណ៍ United Airlines នឹងទិញយន្តហោះហោះលឿនជាងសំឡេង១៥គ្រឿងពីក្រុមហ៊ុនមួយនៅក្រុង Denver៕