ព័ត៌មានពេលព្រឹក៖ ៥ មិថុនា ២០២១

Your browser doesn’t support HTML5

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា សកម្មជន​សហគមន៍​ខ្មែរ​និង​ថ្នាក់​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ពេញចិត្ត​នឹង​ជំហរ​អាមេរិក​ចំពោះ​កម្ពុជា។ អភិបាល​ខេត្ត​កណ្តាល​​ថា​​ ការ​បាញ់​ប្រហារ​របស់​ទាហាន​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ម្នាក់​រង​របួស ​​ជា​«ការ​បាញ់​ផ្លាត»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា «បិតា​នៃ​ពូជ​ស្រូវ​កូនកាត់ ឬ​ស្រូវ​ហាយប្រ៊ីដ» របស់​ចិន​ដែល​ជួយ​ចិញ្ចឹម​ពិភព​លោក ទទួល​មរណៈភាព។ ចិន​រង​ការ​ចោទ​ប្រកាន់​ថ្មី​ថា បាន​ប្រើ​ពលកម្ម​ដោយ​បង្ខំ​នៅ​រោងចក្រ​ផលិត​បន្ទះ​ថាមពល​ព្រះអាទិត្យ៕