ព័ត៌មានពេលរាត្រី៖ ៤ មិថុនា ២០២១
Your browser doesn’t support HTML5
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ចិនការពារទំនាក់ទំនងជាមួយកម្ពុជា បន្ទាប់ពីសហរដ្ឋអាមេរិកសម្តែងក្តីបារម្ភ។ ប្រធានគ.ជ.ប.លាលែងពីតំណែង ហើយបេក្ខជនថ្មីត្រូវមានការយល់ព្រមពីគណបក្សកាន់អំណាច។អភិបាលខេត្តកណ្តាលថាការបាញ់ប្រហាររបស់ទាហានដែលនាំឲ្យពលរដ្ឋម្នាក់រងរបួស ជា«ការបាញ់ផ្លាត»។ មនុស្ស១៣នាក់នៅពោធិ៍សាត់ស្លាប់ដោយសារពុលស្រាស ខណៈតុលាការចោទប្រកាន់មនុស្ស២នាក់។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រទេសជប៉ុនផ្តល់វ៉ាក់សាំងកូវីដ១៩ ឲ្យកោះតៃវ៉ាន់ជាង ១,២៤លានដូស។ សហរដ្ឋអាមេរិកនិយាយថា ខ្លួនគាំទ្រសកម្មជនចិនក្លាហានក្នុងពិធីរំឭកខួបទីលាន Tiananmen។ ស.រ.អា.បញ្ជាក់ថា អុីស្រាអែលមានសិទ្ធិការពារខ្លួន។ ហេតុអ្វីបានជាហ្វីលីពីនប្រាប់នាវានេសាទរបស់ខ្លួនឲ្យនេសាទនៅកន្លែងដែលចិន «ហាមឃាត់»?។ អង្គការសិទ្ធិមនុស្សនានាថា សេចក្ដីព្រាងច្បាប់របស់ថៃស្ដីពីអង្គការក្រៅរដ្ឋាភិបាលជា «ការគំរាមកំហែង» និងព័ត៌មានផ្សេងទៀត៕