ព័ត៌មានពេលព្រឹក៖ ៣ មិថុនា ២០២១

Your browser doesn’t support HTML5

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អនុ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​អំពាវនាវ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​មន្រ្តី​បក្ស​ប្រឆាំង​និង​បើក​លំហ​សេរីភាព​នៅ​កម្ពុជា។ មេធាវី​ជំរុញ​ការ​ស្វែង​រក​សកម្មជន​ថៃ​ដែល​បាត់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​មួយ​ឆ្នាំ​មក​ហើយ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ក្នុង​ប្រទេស​អ៊ីស្រាអែល និង​ព្រឹត្តិការណ៍​បន្ទាប់​ដែល​គេ​មិន​ទាន់​ដឹង។ ទីក្រុង Melbourne របស់​អូស្ត្រាលី បន្តការ​បិទខ្ទប់​មួយ​សប្ដាហ៍​ទៀត ដោយសារ​ជំងឺកូវីដ១៩។ ប្រទេស​ចិន​និយាយ​ថា ការ​ហោះហើរ​យន្តហោះ​យោធា​ជិត​ប្រទេស​ម៉ាឡេស៊ី គឺជា​ការ​ហ្វឹក​ហាត់​ជា​ធម្មតា។ ក្រុមហ៊ុន​ផលិត​សាច់ JBS របស់​អាមេរិក មាន​ភាព​ប្រសើរ​វិញ​ហើយ ក្រោយ​ទទួល​រងការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​កំព្យូទ័រ។ នាវា​ចម្បាំង​អ៊ីរ៉ង់​លិច​ក្នុង​ឈូង​សមុទ្រ Oman។ សង្ឃ​នាយក​រ៉ូម៉ាំងកាតូលិក​ថ្មី​របស់​ហុងកុង​អំពាវនាវ​ឲ្យ​សហគមន៍​កាតូលិក​មាន​សាមគ្គីភាព៕