ព័ត៌មានពេលព្រឹក៖ ២៨ ឧសភា ២០២១

Your browser doesn’t support HTML5

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​កម្ពុជា​រើស​យក​ចិន​ច្រើន​ជាង​អាមេរិក ក្នុងការ​ស្ទង់មតិ ពី​ពលរដ្ឋ​១ពាន់​នាក់​នៅ ៥​ខេត្ត​រាជធានី។ សហជីពថា ការ​ផ្ទុះ​ឆ្លង​កូវីដ​តាម​រោងចក្រ គំរាម​ការ​បញ្ជា​ទិញ​និង​ឧស្សាហកម្ម​កាត់ដេរ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អឺរ៉ុប​កំពុង​ងើប​ចេញ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩។ អ្នក​វិភាគ​លើក​ឡើង​ថា វៀតណាម​កំពុង​ពង្រីក​កង​ឈ្លប​នេសាទ​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ អតីត​នាយក​អង្គការ​អូតង់ អំពាវនាវ​ឲ្យ​មាន​សម្ព័ន្ធ​ភាព​រួម​មួយ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពាណិជ្ជកម្ម​ពី​ចិន៕