ព័ត៌មានពេលព្រឹក៖ ២៧ ឧសភា​ ២០២១

Your browser doesn’t support HTML5

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្ដី​បារម្ភ​កើន​ឡើង ខណៈ​កូវីដ១៩​ វាយលុក​ពន្ធនាគារ​មួយ​ទៀត​នៅ​ខេត្ត​កណ្ដាល។ ខណៈ​ខេត្ត​កំពង់ស្ពឺ​ទម្លាក់​ស្លាក​ឃោសនា​សុរា អ្នក​ឃ្លាំ​មើល​រំឭក​រដ្ឋ​ឱ្យ​ពន្លឿន​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង។ អង្គការ​អន្តរជាតិ​១២ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឈប់​យាយី​សំឡេង​រិះគន់​ការ​ឆ្លើយតប​នឹង​ជំងឺ​កូវីដ​១៩។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក ​Blinken​ ធ្វើ​ដំណើរ​ទៅ​អេហ្សីប​ និង​ហ្សកដានី​ក្នុង​​ទស្សនកិច្ច​ទៅ​កាន់​តំបន់​មជ្ឈិម​បូព៌ា​ជា​លើក​ដំបូង​។ រុស្ស៊ី​ថា​ខ្លួន​មិន​រំពឹង​ពី​«ការ​ស្តារ​ឡើង​វិញ​» ជា​ផ្លូវការ​នៃ​ទំនាក់ទំនង​ជា​មួយ​អាមេរិក​ក្នុង​ជំនួប​កំពូល​រវាង​លោក​ Biden ​និង​លោក Putin។ ប្រទេស​មីយ៉ាន់ម៉ា​មិន​ត្រូវ​បាន​បញ្ចូល​​ក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សុខភាព​ពិភព​លោក​ទេ។ លោក​ Assad ទាត់​ចោល​ការ​រិះគន់​​ ខណៈ​​ការបោះឆ្នោត​ដំណើរការ​ដើម្បី​លោក​បន្ត​អំណាច។ ក្រុម​តាលីបង់​​ព្រមាន​ប្រទេស​ជិតខាង​អាហ្វហ្គានីស្ថាន​មិន​​ឲ្យ​ដាក់​​មូលដ្ឋាន​កងទ័ព​អាមេរិក។ ជំងឺ​កូវីដ១៩​ បាន​ប៉ះពាល់​ដល់​ការ​វិវត្ត​នៃ​ការ​លុបបំបាត់​ជំងឺ​ត្រូពិច​ដែល​មិន​ត្រូវ​បាន​គេ​អើពើ៕