ព័ត៌មានពេលរាត្រី៖ ២០ ឧសភា ២០២១
Your browser doesn’t support HTML5
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អាជ្ញាធរអះអាងថា មនុស្ស ១៣នាក់ស្លាប់ ដោយសារពុលស្រាស និងស្រាមានជាតិមេតាណុលខ្ពស់។ លោក ហ៊ុន សែន ការពារនយោបាយការបរទេសកម្ពុជានិងប្រជាធិបតេយ្យ ក្នុងគ្រាមានការចោទប្រកាន់លម្អៀងទៅចិន។ កម្មករ ៥០នាក់ នៅខេត្តកំពង់ចាមឆ្លងជំងឺកូវីដ១៩ នាំឲ្យមានការព្រួយបារម្ភឆ្លងរាលដាលច្រើន។ នៅក្នុងកម្មវិធី Hello VOA នៅថ្ងៃនេះ មានកិច្ចពិភាក្សាអំពី «វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់ស្ត្រីមានផ្ទៃពោះ»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មន្ត្រី Hamas ថា នឹងមានបទឈប់បាញ់ឆាប់ៗនៅក្នុងជម្លោះអ៊ីស្រាអែល-Gaza។ សភាអាមេរិកអនុម័តការស៊ើបអង្កេតលើការវាយប្រហារនៅវិមានសភា។ អគ្គរដ្ឋអាជ្ញារដ្ឋ New York និយាយថា ការស៊ើបអង្កេតលើបណ្តុំក្រុមហ៊ុនលោក Trump ក្លាយជាការស៊ើបអង្កេតព្រហ្មទណ្ឌ។ សហរដ្ឋអាមេរិកលើកលែងទណ្ឌកម្មលើក្រុមហ៊ុនធ្វើបំពង់បង្ហូរឧស្ម័នអាល្លឺម៉ង់-រុស្ស៊ី។ ប្រទេសក្រុមប្រឹក្សាអាក់ទិកពិភាក្សាអំពីអាកាសធាតុ និងសន្តិសុខ។ ក្រុមអង្គការឥស្លាមអាមេរិកាំងធ្វើពហិការមិនចូលរួមពិធីបុណ្យ Eid នៅសេតវិមាន។ ក្រុមអង្គការសង្គមស៊ីវិលជំរុញឱ្យមានការដាក់ទណ្ឌកម្មហាមឃាត់ការលក់អាវុធទៅឱ្យមីយ៉ាន់ម៉ា៕