ព័ត៌មានពេលរាត្រី៖ ១៦ ឧសភា ២០២១
Your browser doesn’t support HTML5
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ការនាំចេញស្វាយចន្ទីកម្ពុជាទៅវៀតណាមកើនឡើង ខណៈអ្នកជំនាញខ្មែរជំរុញការកែច្នៃក្នុងស្រុក។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អង្គការសុខភាពពិភពលោកថា ការសម្អាតដៃអាចគ្រប់គ្រងការចម្លងមេរោគនិងសង្គ្រោះជីវិតជាច្រើន។ សហរដ្ឋអាមេរិកវាយប្រហារតាមអាកាសលើក្រុមតាលីបង់នៅអាហ្វហ្គានីស្ថាន។ សមាជិកព្រឹទ្ធសភាអាមេរិកខាងគណបក្សប្រជាធិបតេយ្យចង់កែច្បាប់ពន្ធដាររបស់លោក Trump។ ខណៈឥទ្ធិពលចិនបន្តកើនឡើង ហ្វីលីពីននិងអាមេរិកពិភាក្សាបន្តកិច្ចព្រមព្រៀងទស្សនកិច្ចយោធា។ ទីក្រុងកាណាដាដែលមានប្រជារាស្ត្រដើមកំណើតអាស៊ីច្រើនជាងគេប្រឈមនឹងកំណើននៃឧក្រិដ្ឋកម្មរើសអើងជាតិសាសន៍។ រដ្ឋាភិបាលម៉ិកស៊ិកប្រកាសសុំទោសជនជាតិដើមម៉ាយ៉ាន។ ម្តាយរបស់សកម្មជនថៃជាប់ឃុំថា«នឹងមិននៅស្ងៀម»និងទាមទារឱ្យមានការដោះលែង៕