ព័ត៌មានពេលរាត្រី៖ ១១ ឧសភា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា ការផ្ទុះឆ្លងខ្លាំង ការកំហិត និងជំនួយចិន ជំរុញសន្ទុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដនៅកម្ពុជា។ មន្ត្រីថា ពុំមានគម្រោងធ្វើតេស្ដពិនិត្យប្រសិទ្ធភាពលើអ្នកចាក់វ៉ាក់សាំងកូវីដរួចហើយនោះទេ។ រ៉េត សារីតា ប្ដេជ្ញាបន្តតស៊ូមតិជួយដល់យុវជនខ្មែរ ខណៈត្រៀមប្រកួតដណ្តើមម្កុដបវរកញ្ញាចក្កវាឡនៅសហរដ្ឋអាមេរិក។ កម្ពុជាទទួលវ៉ាក់សាំងចិន ៥០ ម៉ឺនដូស ខណៈ ១លាន ៥សែនដូសទៀត នឹងមកដល់ជាបន្តបន្ទាប់។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ថា ការវាយប្រហារតាមអនឡាញលើប្រព័ន្ធបំពង់បង្ហូរប្រេងឥន្ធនៈសហរដ្ឋអាមេរិកគឺជា «សកម្មភាពឧក្រិដ្ឋកម្ម»។ សហរដ្ឋអាមេរិកស្វាគមន៍ការប្រកាសរបស់ក្រុមតាលីបង់អំពីការផ្អាកការប្រយុទ្ធក្នុងអំឡុងបុណ្យ Eid-al-Fitr នៅអាហ្វហ្កានីស្ថាន។ សហរដ្ឋអាមេរិកអនុញ្ញាតឲ្យប្រើវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer លើកុមារអាយុ ១២ ឆ្នាំឡើង។ ចំនួនប្រជាពលរដ្ឋចិនបានធ្លាក់ចុះដល់អត្រាទាបបំផុតក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ខណៈឥទ្ធិពលចិនបន្តកើនឡើង ហ្វីលីពីននិងអាមេរិកពិភាក្សាបន្តកិច្ចព្រមព្រៀងទស្សនកិច្ចយោធា៕