ព័ត៌មានពេលព្រឹក៖ ៧ ឧសភា ២០២១
Your browser doesn’t support HTML5
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អាជ្ញាធរបន្តបិទខ្ទប់តំបន់ឆ្លងខ្លាំងនៃជំងឺកូវីដ១៩ មួយសប្តាហ៍ទៀត ដោយប្រតិកម្មនឹងការរិះគន់។ អាជ្ញាធរខេត្តមួយចំនួនតម្រូវឲ្យពលរដ្ឋចូលភូមិសាស្រ្តធ្វើចត្តាឡីស័ក ប៉ុន្តែលោក ហ៊ុន សែន ប្រតិកម្ម។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ឥណ្ឌាបន្តមានអ្នកឆ្លងនិងស្លាប់ថ្មីលើសពីថ្ងៃមុនៗ ខណៈអ្នកជំនាញព្រមានពីរលកឆ្លងរាតត្បាតទី ៣ ដ៏កាចសាហាវទៀត។ ប្រទេសថៃមានគម្រោងចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដល់ជនបរទេស។ ចិនថ្កោលទោសការថ្លែងរបស់ក្រុមប្រទេស G7 ដែលវាយប្រហារលើខ្លួននិងគាំទ្រកោះតៃវ៉ាន់នោះ។ ប្រទេសចិនផ្អាកការសន្ទនាសេដ្ឋកិច្ចជាមួយអូស្ត្រាលី ស្របពេលដែលទំនាក់ទំនងកំពុងរកាំរកូស។ ប្រធានសហភាពអឺរ៉ុបត្រៀមខ្លួនក្នុងការពិភាក្សាស្តីពីការលើកលែងកម្មសិទ្ធិបញ្ញាសម្រាប់វ៉ាក់សាំងជំងឺកូវីដ១៩។ ការប្រឆាំងត៉វ៉ាក្នុងប្រទេសកូឡុំប៊ីឈានដល់ថ្ងៃទី៨ហើយ ខណៈប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករ។ តើកិច្ចព្រមពៀងវិនិយោគរវាងសហភាពអឺរ៉ុបនិងចិន នឹងត្រូវបរាជ័យឬយ៉ាងណា៕