ព័ត៌មានពេលព្រឹក៖ ២៩ មេសា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រសួងសុខាភិបាលកម្ពុជាថាមនុស្សជិត ៧០០ នាក់ទៀតឆ្លងកូវីដ១៩ ខណៈអ្នកស្លាប់កើនដល់ ៨៨នាក់។ ធនាគារ ADB៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២១ អាចកើន ៤% តែត្រូវមើលស្ថានភាពកូវីដ១៩ សិន។ តុលាការបង្គាប់ឲ្យចាប់ខ្លួន លោក សម រង្ស៊ី ចោទថាបំពានវិធានការបង្ការជំងឺកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រធានាធិបតី Biden នឹងលើកឡើងពីផែនការគ្រួសារអាមេរិកនិងការធ្វើការជាមួយអន្តរជាតិក្នុងសុន្ទរកថាទៅកាន់សភា។ ឥណ្ឌាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនដល់ជាង ២សែននាក់ ស្របពេលដែលការរីករាលដាលឆ្លងនៃជំងឺនេះ មិនបានថមថយនោះទេ។ ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកជំរុញឱ្យលោកប្រធានាធិបតី Biden ដាក់ទណ្ឌកម្មបន្ថែមទៀតលើរបបយោធាមីយ៉ាន់ម៉ា។ សភាសហភាពអឺរ៉ុបផ្តល់សច្ចានុមតិលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស។ លោក Biden បញ្ចប់កិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុដោយផ្តោតលើជំហរវិជ្ជមាន។ តុលាការស៊ីមបាវ៉េចាប់សកម្មជនប្រឆាំងពីបទញុះញង់៕