ព័ត៌មានពេលរាត្រី៖ ២៨ មេសា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា តុលាការបង្គាប់ឲ្យចាប់ខ្លួន លោក សម រង្ស៊ី ចោទថាបំពានវិធានការបង្ការជំងឺកូវីដ១៩។ លោក ហ៊ុន សែន បញ្ជាឲ្យពេទ្យកងទ័ពចាក់វ៉ាក់សាំងដល់ពលរដ្ឋក្នុង«តំបន់ក្រហម»។ មន្រ្តីក្រសួងការងារថា កម្មករប្រមាណ ១.៧០០ នាក់ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ ចាប់តាំងពីផ្ទុះឆ្លងព្រឹត្តិការណ៍ ២០ កុម្ភៈ។ ក្រុមសិទ្ធិមនុស្សអន្តរជាតិថា សេចក្តីព្រាងច្បាប់ថ្មីស្តីពីសិទ្ធិជនពិការមិនស្របបទដ្ឋានអន្តរជាតិ។ ពលរដ្ឋ«តំបន់ក្រហម»ប្រឈមទាំងកង្វះស្បៀងនិងបញ្ហាផ្លូវចិត្ត ក្រោមវិធានការបិទខ្ទប់សកម្មភាពសេដ្ឋកិច្ចនិងសង្គមទាំងស្រុង។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អង្គការផ្តល់ជំនួយបារម្ភពីរលកជំងឺកូវីដ១៩ លើកទី ៣ នៅប្រទេសមីយ៉ាន់ម៉ានៅក្រោយរដ្ឋប្រហារ។ របាយការណ៍អំពីតួនាទីរបស់បារាំងនៅក្នុងអំពើប្រល័យពូជសាសន៍នៅរវ៉ាន់ដា មិនបានបញ្ចប់អតីតកាលដ៏ខ្មៅងងឹតទេ។ លោក Biden នឹងថ្លែងសុន្ទរកថាទៅកាន់សភាទាំងពីរថ្នាក់នៅយប់ថ្ងៃពុធនេះ។ មជ្ឈមណ្ឌល CDC ថា អ្នកចាក់វ៉ាក់សាំងកូវីដ១៩ អាចមិនពាក់ម៉ាស់បាននៅពេលជួបជុំមនុស្សមិនសូវច្រើននៅខាងក្រៅ។ រដ្ឋាភិបាលឯកភាពជាតិមីយ៉ាន់ម៉ាប្រាប់អាស៊ានថា ខ្លួននឹងមិនចរចាទេ បើអ្នកទោសនយោបាយទាំងអស់មិនត្រូវបានដោះលែង៕