ព័ត៌មានពេលព្រឹក៖ ២៧ មេសា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលបន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរហូតដល់ថ្ងៃទី ៥ ខែឧសភា។ រដ្ឋាភិបាលបញ្ចប់បម្រាមហាមឃាត់ធ្វើដំណើរឆ្លងខេត្ត ខណៈការឆ្លងកូវីដ១៩ មិនទាន់ស្រាកស្រាន្ត។ ក្រុមសិទ្ធិមនុស្សថា គួរបើកតំបន់ខ្លះនៅភ្នំពេញដើម្បីកុំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការរកស៊ីរបស់ពលរដ្ឋ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ឥណ្ឌាមានអ្នកឆ្លងជំងឺកូវីដថ្មីជាង៣សែននាក់ក្នុងថ្ងៃទី ៥ ជាប់ៗគ្នា ស្របពេលដែលប្រទេសមួយចំនួនកំពុងបញ្ជូនជំនួយដែលត្រូវការជាចាំបាច់នោះ។ ប្រទេសថៃចាប់អនុវត្តវិធានការប្រឆាំងជំងឺកូវីដ១៩ តឹងតែងជាងមុន ប៉ុន្តែអ្នកជំនាញថា នៅមិនទាន់គ្រប់គ្រាន់នៅឡើយ។ ខ្សែភាពយន្ត «Nomadland» និងអ្នកដឹកនាំជនជាតិចិនទទួលរង្វាន់ធំក្នុងពិធីប្រគល់ពានរង្វាន់អូស្ការឆ្នាំ ២០២១។ រដ្ឋាភិបាលរុស្សីគាំទ្រឲ្យមានដំណោះស្រាយផ្ទៃក្នុងសម្រាប់វិបត្តិក្នុងប្រទេសមីយ៉ាន់ម៉ា៕