ព័ត៌មានពេលរាត្រី៖ ២២ មេសា ២០២១

Your browser doesn’t support HTML5

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋមន្ត្រី​មហាផ្ទៃ​ឲ្យ​​បញ្ឈប់​ការ​ប្រើ​ហិង្សា ខណៈ​កម្លាំង​មួយ​ចំនួន​ប្រើ​រំពាត់​វាយ​ពលរដ្ឋ។ មនុស្សជិត ៤៥០ នាក់​ទៀត​ឆ្លង​ជំងឺ​កូវីដ១៩ ខណៈ​ករណី​ស្លាប់​មាន​ជិត​៦០​នាក់។ នៅ​ក្នុង​កម្មវិធី​ Hello VOA ស្តីពី​ចំណាក​ស្រុក​ មាន​ការ​ពិភាក្សា​អំពី «បញ្ហា​ប្រឈម​សម្រាប់​ពលករ​ចំណាកស្រុក​ខ្មែរ​នៅ​ប្រទេស​ថៃ​ខណៈ​ការឆ្លងកូវីដ១៩​​កើនឡើង»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​សហគ្រាស​ពីរ​បន្ថែមទៀត​របស់​មីយ៉ាន់ម៉ា។ លោក Biden ជឿ​ថា សហរដ្ឋ​អាមេរិក​អាច​ផ្គត់ផ្គង់​វ៉ាក់សាំង​កូវីដ១៩ ទៅ​បរទេស​បាន។ អ្នក​ជំនាញ​អង្គការ​សហប្រជា​ជាតិ​ថា ជីវិត​លោក Navalny កំពុង​ជួប «គ្រោះថ្នាក់​ខ្លាំង»។ លោក Biden ត្រូវគេ​រំពឹង​ថា​ត្រៀម​ប្រកាស​ថា​ការ​សម្លាប់​រង្គាល​ជនជាតិ​អាមេនី​ក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទីមួយ ជា​អំពើ​ប្រល័យ​ពូជសាសន៍។ អាស៊ាន​នឹង​ពិភាក្សា​ពី​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​ក្នុង​កិច្ចប្រជុំ​កំពូល​នៅ​រដ្ឋធានី​ហ្សាការតា។ ទំនប់​វារី​អគ្គិសនី​ទន្លេ​មេគង្គ​បង្ក​ផល​វិបាក​ដល់​អ្នក​ភូមិ​ជនជាតិ​ថៃ។ រលក​ឆ្លង​រាលដាល​វីរុសកូរ៉ូណា​លើក​ទី ៣ បង្ខំ​ឱ្យ​អឺរ៉ុប​បិទ​សកម្មភាព​សង្គម​ម្តង​ទៀត ខណៈ​អង់គ្លេស​បើក​ដំណើរ​ឡើងវិញ។ មាន​ការ​អបអរ​សាទរ​និង​ការ​ធូរចិត្ត​នៅក្រុង Minneapolis បន្ទាប់​ពី​ចេញ​សាលក្រម​ពិរុទ្ធ​លោក Chauvin៕