ព័ត៌មានពេលព្រឹក៖ ១៤ មេសា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលនិងមន្ត្រីអង្គការសហប្រជាជាតិខ្វែងគំនិតគ្នាលើវិធានការប្រឆាំងជំងឺកូវីដ១៩។ អតីតមន្ត្រីបក្សប្រឆាំង លោក ថាច់ សេដ្ឋា ទទួលសិទ្ធិធ្វើនយោបាយឡើងវិញ ខណៈប្រឈមបណ្តឹងតុលាការ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អាជ្ញាធរអាមេរិកស្នើឲ្យផ្អាកការចាក់វ៉ាក់សាំងកូវីដ១៩ ដែលចាក់តែមួយដូសរបស់ក្រុមហ៊ុន Johnson & Johnson។ អង្គការសុខភាពពិភពលោកព្រមានថាជំងឺរាតត្បាតកូវីដ១៩ «កំពុងឈានដល់របត់ដ៏សំខាន់មួយ»។ រដ្ឋមន្ត្រីការបរទេសអាមេរិកបញ្ជាក់ពី «ការគាំទ្រមិនងាករេ» ដល់ប្រទេសអ៊ុយក្រែននៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន។ ប្រទេសហ្វីលីពីន កោះហៅឯកអគ្គរដ្ឋទូតចិនពាក់ព័ន្ធវត្តមាននាវាចិនក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ កោះតៃវ៉ាន់បានបង្ហាញពីនាវាចម្បាំងថ្មីរបស់កងទ័ពជើងទឹក ស្របពេលដែលប្រទេសចិនកំពុងរំលោភបំពានទៅលើតំបន់ដែនការពារអាកាសរបស់ខ្លួន។ ប្រទេសបុតស្វាណាបើកឲ្យមានរដូវបាញ់សត្វដំរីជិត២៨៧ក្បាល។ សកម្មជនបរិស្ថានអ៊ូហ្គាន់ដាប្រមូលផ្តុំសិស្សសាលាដើម្បីឲ្យពួកគេយល់ពីតម្លៃព្រៃឈើ៕