គណបក្សប្រឆាំងក្នុងប្រទេសរុស្សីប្រឈមនឹងអនាគតមួយ ដែលគ្មានមេដឹកនាំ
Your browser doesn’t support HTML5
មានរយៈពេលជាង២ខែហើយ ចាប់តាំងពីមេដឹកនាំប្រឆាំងនៅរុស្ស៊ីគឺលោក Alexei Navalny បានវិលត្រឡប់ទៅកាន់ប្រទេសរុស្ស៊ីវិញ បន្ទាប់ពីត្រូវសម្រាកព្យាបាលនៅបរទេស ដោយសារលោកត្រូវថ្នាំបំពុលស្ទើរបាត់បង់ជីវិត។ លោក Navalny និងបស្ចិមប្រទេសមួយចំនួន បានបន្ទោសថា រដ្ឋាភិបាលរុស្ស៊ីជាអ្នកប៉ុនប៉ងសម្លាប់រូបលោក។ ការចោទប្រកាន់នេះត្រូវបានរុស្ស៊ីបដិសេធ។ ក្រោយពេលលោកមកដល់រុស្ស៊ីវិញភ្លាម តុលាការរុស្សីបានកាត់ទោសលោកដាក់ពន្ធនាគារចំនួន២ឆ្នាំកន្លះ ពីបទរំលោភលើលក្ខខណ្ឌស្ថិតនៅក្រៅឃុំរបស់លោក។ សំណួរនៅពេលនេះគឺថា តើបក្សប្រឆាំងនៅរុស្ស៊ីអាចបន្តសកម្មភាពទៅមុខ ឬអាចរស់ឡើងវិញដែរឬទេ បើគ្មានមេដឹកនាំនោះ? ពីទីក្រុងមូស្គូ ប្រទេសរុស្ស៊ី លោក Charles Maynes រាយការណ៍ជុំវិញរឿងនេះ ហើយលោក ជ្រា វណ្ណារិទ្ធ ជូនសេចក្ដីប្រែសម្រួល។