ព័ត៌មានពេលព្រឹក៖ ៦ មេសា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកប្រើប្រាស់ Facebook កម្ពុជាជិត៣ពាន់នាក់ស្ថិតក្នុងព្រឹត្តិការណ៍លេចធ្លាយទិន្នន័យ។ កម្ពុជា ថា អាមេរិកប្រកាន់យកតួនាទីគ្របដណ្តប់ជាការឆ្លើយតបនឹងរបាយការណ៍សិទ្ធិមនុស្ស។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សវនាការកាត់ក្ដីលោក Chauvin ក្នុងសប្ដាហ៍ទីមួយមានការបង្ហាញវីដេអូរន្ធត់ និងសក្ខីកម្ម។ អង់គ្លេសថ្កោលទោសធ្ងន់ធ្ងរចំពោះការដាក់ទណ្ឌកម្មរបស់ចិនលើសមាជិកសភានិងអង្គភាពរបស់ខ្លួន។ តុលាការកំពូលសហរដ្ឋអាមេរិកបដិសេធបណ្តឹងជុំវិញលោក Donald Trump និងអ្នករិះគន់លើប្រព័ន្ធ Twitter។ សវនាការបណ្តឹងឧទ្ធរណ៍ស្តីពីអំពើពុករលួយលោក Najib Razak អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីចាប់ផ្តើម។ សកម្មជនមីយ៉ាន់ម៉ាចាប់ផ្តើមប្រើវិទ្យុដើម្បីផ្ដល់ព័ត៌មានដល់សាធារណជន បន្ទាប់ពីប្រឈមនឹងការកាត់ផ្ដាច់អ៊ីនធឺណិត។ កោះតៃវ៉ាន់រាយការណ៍ថា មានការរំលោភថ្មីៗទៀតរបស់យន្តហោះចម្បាំងចិនទៅលើតំបន់ការពារដែនអាកាសតៃវ៉ាន់។ ប្រទេសឥណ្ឌាមានករណីឆ្លងជំងឺកូវីដ១៩ ប្រចាំថ្ងៃកើនឡើងខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ ដោយរងសម្ពាធក្នុងប្រទេសរបស់ខ្លួនក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិនបានពង្រីកខ្លួនក្នុងប្រទេសសិង្ហបុរី៕