ព័ត៌មានពេលព្រឹក៖ ៣ មេសា ២០២១

Your browser doesn’t support HTML5

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ទណ្ឌិត​ជាង ៥០០ នាក់ ត្រូវ​ស្នើ​សុំ​ឲ្យ​បន្ធូរ​បន្ថយ​និង​លើកលែង​ទោស​ នៅ​ពេល​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ។ របាយការណ៍ថា កម្ពុជា​បាត់បង់​គម្រប​ព្រៃឈើ​កន្លះ​លាន​ហិកតា​ក្នុង​រយៈពេល ១០ ឆ្នាំ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រមុខ​ការពារ​ជាតិ​ប្រទេស​ចំនួន​១២ ថ្កោល​ទោស​យ៉ាង​ខ្លាំង​ទៅលើ​ប្រទេស​មីយ៉ាន់ម៉ា ក្នុងការ​បង្ក្រាប​ក្រុម​អ្នក​ប្រឆាំង​តវ៉ា។ កិច្ច​ពិភាក្សា​ថ្មី​ស្តី​ពី​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អុីរ៉ង់ ធ្វើ​នៅ​សប្តាហ៍​ក្រោយ​នៅ​ទីក្រុង​វីយែន។ ក្រុម​គ្រូពេទ្យ​ជំនួយ​ដែល​ទៅ​សង្គ្រោះ​លោក Floyd ថា លោក​គ្មាន​ជីពចរ។ ប្រទេស​ឥណ្ឌា​មាន​ករណី​ជំងឺ​កូវីដ​ថ្មី​ប្រចាំ​ថ្ងៃ​ជាង​៨ម៉ឺន។ ប្រទេស G-7អំពាវ​នាវ​ឲ្យ​រួតរះ​ដក​កងទ័ព​អេរីត្រេ​ចេញ​ពីតំបន់ Tigray។ អត្រា​ការងារ​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក​កើន​ដល់ ៩១៦.០០០​នាក់ ក្នុង​ខែមីនា។ ជំងឺ​កូវីដ​ធ្វើឲ្យ​អ្នក​ធ្វើ​នាវាចរ​សមុទ្រ​ ១០ម៉ឺន​នាក់ ជាប់​គាំង​នៅ​លើ​នាវា។ អ្នក​វិទ្យាសាស្ត្រ​ជប៉ុន​ដែល​បាន​រង្វាន់​ណូបែល​ចំពោះ​ស្នាដៃបង្កើត​អំពូល LED បាន​ស្លាប់៕