ព័ត៌មានពេលរាត្រី៖​ ២៣​ មីនា ​២០២១

Your browser doesn’t support HTML5

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​ស្នើ​អ្នក​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ឲ្យ​បន្ធូរបន្ថយ​ការ​បង់​រំលស់​ប្រចាំ​ខែ។ អ្នក​ជំងឺ​ទី​៥​ស្លាប់​ដោយ​សារ​​កូវីដ​១៩​នៅ​កម្ពុជា​ ខណៈ​ការ​ឆ្លង​​ក្នុង​សហគមន៍​បន្ត​កើន​ឡើង។ វេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង​ស្លាប់​ដោយសារ​កូវីដ១៩ ក្នុង​អំឡុង​ពេល​វ៉ាក់សាំង​ចេញ​លើក​ដំបូង។ ផែនការ​ចាក់​វ៉ាក់សាំង​កូវីដ​១៩ នៅ​កម្ពុជា៖ ក្រុម​អាទិភាព លក្ខខណ្ឌ​សុខភាព និង​កន្លែង​ចែក​ចាយ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Blinken សន្យា​លើកស្ទួយ​អង្គការ​អូតង់​និង​សហការ​លើ​បញ្ហា​អាហ្វហ្គានីស្ថាន។ សហរដ្ឋ​អាមេរិក​បញ្ជូន​មន្ត្រី​អន្តោប្រវេសន៍​ទៅ​ម៉ិកស៊ិក​និង​ក្វាតេម៉ាឡា​ដើម្បី​ពិភាក្សា​រឿង​ជន​ចំណាក​ស្រុក។ សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​របប​យោធា​មីយ៉ាន់ម៉ា។ ឧក្រិដ្ឋកម្ម​ពាក់ព័ន្ធ​ការ​ស្អប់​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាស៊ី​កើន ​១៥០% ​ក្នុង​ទីក្រុង​ធំៗនៅ​សហរដ្ឋ​អាមេរិក។ រុស្ស៊ី​ និង​ចិន​ជំរុញ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ឲ្យ​ជួប​ប្រជុំ​ដើម្បី​ដោះស្រាយ​ការ​កើន​ឡើង​ភាព​តានតឹង​នយោបាយ​ពិភពលោក។ មនុស្ស ១០ នាក់​ស្លាប់​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​នៅ​ហាង​លក់​គ្រឿង​ទេស​មួយ​កន្លែង​នៅ​សហរដ្ឋ​អាមេរិក និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕