ព័ត៌មានពេលរាត្រី៖ ១៥ មីនា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា ក្រសួងសុខាភិបាលអំពាវនាវឲ្យពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីកាត់ផ្តាច់ការឆ្លងកូវីដ១៩ ក្នុងរយៈពេល២សប្តាហ៍។ កម្ពុជាព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារដោយជំនួសនឹងរូបិយបណ្ណឌីជីថល។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី ««តើហេតុអ្វីបានជាភាពយន្តឯកសារមានសារៈសំខាន់?»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មេដឹកនាំយោធាមីយ៉ាន់ម៉ា បញ្ជាឲ្យប្រើច្បាប់អាជ្ញាសឹក មួយថ្ងៃក្រោយការស្លាប់ដ៏ច្រើននិងការវាយប្រហារលើរោងចក្ររបស់ជនជាតិចិន។ បញ្ហាចិននិងកូរ៉េខាងជើងលេចធ្លោ ខណៈរដ្ឋមន្ត្រីការបរទេសនិងការពារជាតិអាមេរិកទៅធ្វើទស្សនកិច្ចនៅអាស៊ី។ ក្រុមហ៊ុន AstraZeneca ថា៖ មិនមានភស្តុតាងថា វ៉ាក់សាំងខ្លួនបណ្តាលឲ្យមានការកកឈាមក្នុងសរសៃទេ ខណៈថៃគ្រោងនឹងចាក់វ៉ាក់សាំងនេះនៅថ្ងៃអង្គារ។ លោក Fauci ថា សហរដ្ឋអាមេរិកនឹងវិលទៅរកភាពប្រក្រតីឡើងវិញនៅពេលឆាប់ៗ ប៉ុន្តែបានព្រមានពីការបន្ធូរបន្ថយវិធានការរឹតត្បិតជំងឺកូវីដ១៩លឿនពេក។ សហរដ្ឋអាមេរិកជំរុញប្រទេសប៉ារ៉ាហ្គាយឲ្យធ្វើការជាមួយកោះតៃវ៉ាន់នៅពេលដែលមានការតវ៉ាទាក់ទិនវិបត្តិជំងឺកូវីដ១៩។ ភោជនីយដ្ឋានតូចៗបន្តប្រឈមហានិភ័យ ទោះបីរដ្ឋញូវយ៉កឲ្យបើកអាជីវកម្ម២៥%។ គ្រឿងញៀនបន្តហូរចូលអាស៊ីអាគ្នេយ៍ ទោះមេគ្រឿងញៀន Tse Chi Lop ត្រូវបានចាប់ខ្លួន៕