ព័ត៌មានពេលព្រឹក៖ ១១ មីនា ២០២១

Your browser doesn’t support HTML5

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា បទសម្ភាសន៍ VOA ស្ដី​អំពី លោក ​សម រង្ស៊ី ជឿ​ថា​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ​​អឺរ៉ុប​ និង​អង្គការ​សហប្រជាជាតិ​នឹង​ជួយ​ដោះស្រាយ​នយោបាយ​កម្ពុជា។ លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​សាសនិក​ឥស្លាម​អាច​បញ្ចុះ​សព​បាន បើ​មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្រ្តី​ការបរទេស​និង​ការពារ​ជាតិ​អាមេរិក​នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​នៅ​សប្តាហ៍​ក្រោយ។ ស្រីលង្កា​អញ្ជើញ​រដ្ឋមន្រ្តី​ការបរទេស​នៃ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ឲ្យ​ចូលរួម​កិច្ច​ប្រជុំ​ថ្នាក់​តំបន់។ រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ចំណាយ ២ លាន​ដុល្លារ​ជួល​អ្នក​បញ្ចុះបញ្ចូល​ឲ្យ​ពន្យល់​អន្តរជាតិ​អំពី​ការ​ធ្វើ​រដ្ឋប្រហារ។ ចក្រភព​អង់គ្លេស​ច្រាន​ចោល​ការ​អះអាង​របស់​សហភាព​អឺរ៉ុប​ដែល​ថា​ខ្លួន​រាំង​ខ្ទប់​ការ​នាំចេញ​វ៉ាក់សាំង​កូវីដ១៩។ ចិន​ថា ខ្លួន​នឹង​ជ្រើសរើស​អ្នក​តាក់តែង​ច្បាប់​សម្រាប់​ទីក្រុង​ហុងកុង៕