ព័ត៌មានពេលព្រឹក៖ ១០ មីនា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា ព្រឹទ្ធសភាគ្រោងពិភាក្សាអនុម័តច្បាប់ស្តីពីការបង្ការការឆ្លងរាលដាលជំងឺកូវីដ១៩ នៅថ្ងៃព្រហស្បតិ៍។ កម្ពុជារកឃើញការឆ្លងជំងឺកូវីដចំនួន៤៩ ករណីបន្ថែមទៀត នាំឲ្យព្រួយបារម្ភផលប៉ះពាល់សេដ្ឋកិច្ច។ រដ្ឋាភិបាលអំពាវនាវឲ្យផ្អាកសកម្មភាពសាធារណៈ ខណៈការឆ្លងជំងឺកូវីដ១៩ មិនធូរស្រាល។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មន្ត្រីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាបានស្លាប់ក្រោយការចាប់ខ្លួន។ រុស្ស៊ីជំរុញសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ឲ្យសម្រួលគ្នាត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ។ រុស្ស៊ីជំរុញសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ឲ្យសម្រួលគ្នាត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ។ ការស្រាវជ្រាវបានឲ្យដឹងថា វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech អាចទប់ទល់នឹងវីរុសកូវីដ១៩ ទម្រង់ថ្មី ដែលរកឃើញនៅប្រេស៊ីល។ អង្គការសហប្រជាជាតិថា ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅកូរ៉េខាងជើងនៅតែបន្ត៕