ព័ត៌មានពេលរាត្រី៖ ២៧ កុម្ភៈ ២០២១
Your browser doesn’t support HTML5
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រុមមន្ត្រីប្តឹងឲ្យដកថ្នាក់ដឹកនាំមន្ទីររៀបចំដែនដីខេត្តប៉ៃលិន។ អតីតមេឃុំនៃបក្សសង្គ្រោះជាតិស្រណោះកិច្ចការមិនទាន់សម្រេច មុនបក្សត្រូវរំលាយ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មេធាវីសិទ្ធិមនុស្សអង់គ្លេសត្រៀមខ្លួនក្លាយជាអគ្គរដ្ឋអាជ្ញាប្រចាំតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ សង្គ្រាមធ្វើឱ្យមានចំណាកស្រុកក្នុងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងឡើងដល់កំណត់ត្រាថ្មី។ មេដឹកនាំបក្សប្រឆាំងនៅអ៊ូហ្គាន់ដា ដាក់ញ្ញត្តិទៅកាន់ការិយាល័យសិទ្ធិមនុស្សអ.ស.ប ជុំវិញការរំលោភបំពានផ្សេងៗ។ ប្រធានាធីបតីម៉ិកស៊ិកគាំទ្រការសម្រេចរបស់លោក Biden ក្នុងការបញ្ឈប់ការសាងសង់ជញ្ជាំងព្រំដែន។ រដ្ឋបាលលោក Biden ស្វះស្វែងឱ្យមានស្ថិរភាពក្នុងប្រទេសអ៊ីរ៉ាក់ ដែលគ្មានពួករដ្ឋឥស្លាម។ របាយការណ៍ អ.ស.ប. បង្ហាញថា មានឧក្រិដ្ឋកម្មសង្គ្រាមតទៅទៀតក្នុងប្រទេសស៊ីរី៕