ព័ត៌មានពេលរាត្រី៖ ២១ កុម្ភៈ ២០២១
Your browser doesn’t support HTML5
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អ្នកតាមដានស្នើឲ្យដោះស្រាយបញ្ហានៅថ្នាក់ឃុំសង្កាត់ ដោយមានការចូលរួមពហុបក្ស។ ក្នុងបន្ទប់សវនាការ សកម្មជនបដិសេធចម្លើយ«បង្ខំ»ឱ្យសារភាពជាមួយនគរបាល។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រទេសមួយមានឈ្មោះពីរ៖ ភូមា ឬមីយ៉ាន់ម៉ា?។ សហរដ្ឋអាមេរិកអាចឈប់ប្រើពាក្យ«ជនបរទេស»នាពេលខាងមុខ។ អ្នកជំនាញថា ចិនកំពុងជួយយោធាមីយ៉ាន់ម៉ាបង្កើតជញ្ជាំងការពារតាមប្រព័ន្ធអ៊ីនធឺណិត។ ការលុបចោល«បំរាមធ្វើដំណើរ»ក្រោមរដ្ឋបានរបស់លោក Trump ត្រូវការពេលដើម្បីអនុវត្ត។ អ្នកកាសែតស៊ីមបាវ៉េដែលធ្លាប់ត្រូវបានចាប់ខ្លួនច្រើនដង ងាកទៅតវ៉ាតាមរយៈតន្ត្រី។ ពួកអ្នកស្រុកនិងពួកជនបរទេសនៅភូមា សម្តែងការស្រងាកចិត្តនឹងរដ្ឋប្រហារ៕