ព័ត៌មានពេលរាត្រី៖ ១៧ កុម្ភៈ ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលអនុម័តអនុក្រឹត្យច្រកទ្វារអ៊ិនធឺណិតជាតិ ខណៈមានការព្រួយបារម្ភអំពីការរឹតត្បិត។ បទសម្ភាសន៍ VOA៖ សម្លឹងទៅមុខឆ្នាំ២០៤០ គរុកោសល្យនិងហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យអប់រំកម្ពុជា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមប្រឆាំងនឹងរដ្ឋប្រហារមីយ៉ាន់ម៉ាធ្វើបាតុកម្មដ៏ធំដើម្បីច្រានចោលការអះអាងរបស់យោធា។ លោក Biden បញ្ជាក់ឡើងវិញនូវគោលដៅបើកសាលាបឋមសិក្សាឡើងវិញ។ លោក Biden ថា ចិនប្រឈមផលវិបាកលើសិទ្ធិមនុស្ស ខណៈដែលនាវាសហរដ្ឋអាមេរិកបើកក្នុងសមុទ្រចិនខាងត្បូង។ ប្រទេសជប៉ុនចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈមានការព្រួយបារម្ភអំពីការប្រកួតកីឡាអូឡាំពិក។ មនុស្សយ៉ាងហោចណាស់ ២០ នាក់ស្លាប់ និងរាប់លាននាក់ត្រូវរងអាកាសធាតុត្រជាក់ខ្លាំងដោយគ្មានអគ្គិសនីនៅអាមេរិក។ ក្រុមហ៊ុន Moderna នឹងផ្គត់ផ្គង់វ៉ាក់សាំងលើកទីពីរចំនួន ១០០ លានដូសនៅត្រឹមខែឧសភាដល់អាមេរិក។ លិខិតឆ្លងដែនអ្នកចាក់វ៉ាក់សាំងជិតសម្រេចបាននៅអឺរ៉ុប ប៉ុន្តែមានការប្រឆាំងជំទាស់ និងព័ត៌មានអន្តរជាតិមួយចំនួនទៀត៕