ព័ត៌មានពេលព្រឹក៖ ៩ កុម្ភៈ ២០២១

Your browser doesn’t support HTML5

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រោយ​ជាប់​ឃុំ​ជាង​៦០​ម៉ោង​នៅ​ក្រចេះ សកម្មជន​ព្រៃឈើ​៥​នាក់​ត្រូវ​បាន​ដោះលែង។ ពលរដ្ឋ​នៅ​ភ្នំពេញ​បង្ហាញ​មតិ​ចម្រុះ​ចំពោះ​វ៉ាក់សាំង​ចិន Sinopharm។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា គណបក្ស​ប្រជាធិបតេយ្យ​និង​សាធារណរដ្ឋ​ត្រៀម​យុទ្ធសាស្រ្ត​សម្រាប់​ការ​កាត់ទោស​លោក Trump។ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​គាំទ្រ​លោក​ Trumpខណៈ​ពេល​សវនាការ​កាត់​ទោស​រូប​លោក​ជិត​ចូល​មក​ដល់។ មនុស្ស​យ៉ាង​ហោច​ណាស់​១៨​នាក់​​ស្លាប់​នៅ​ក្នុង​ការ​ធ្លាក់​បាក់​ផ្ទាំង​ទឹក​កក​ដ៏​ធំ​មួយ​ក្នុង​តំបន់​ភ្នំ​ហិមាល័យ​នៅ​ឥណ្ឌា។ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​អង់គ្លេស AstraZeneca។ អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ព្រួយបារម្ភ​​ចំពោះ​កំណើន​​នៃ​​សំណុំ​រឿង​ប្រមាថ​ព្រះមហាក្សត្រ​ថៃ។ មន្ត្រី​ស៊ូដង់​ថា​ ការ​បង្ហូរ​ទឹក​បំពេញ​ទំនប់​វារីអគ្គិសនី​នៅ​អេត្យូពី​នៅ​ខែ​កក្កដា​ខាង​មុខ​ គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​របស់​ស៊ូដង់៕