ព័ត៌មានពេលព្រឹក៖ ២៨ មករា ២០២១
Your browser doesn’t support HTML5
ព័ត៌មានអំពីកម្ពុជាមានដូចជា កម្ពុជាគ្រោងបោះលក់មូលបត្របំណុលរដ្ឋក្នុងស្រុក ជាជម្រើសផ្សេងពីការខ្ចីបុលបរទេស។ មន្ត្រីកម្ពុជាសន្យាពន្លឿនការចាក់វ៉ាក់សាំងកូវីដដែលត្រូវការ២០លានដូស។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា សហរដ្ឋអាមេរិកបង្កើនការចែកចាយវ៉ាក់សាំងកូវីដ១៩ ខណៈមានការត្អូញត្អែរអំពីការខ្វះខាត។ លោក Putin ស្វាគមន៍ការបន្ដសន្ធិសញ្ញានុយក្លេអ៊ែរ New START។ អង្គការសហប្រជាជាតិ៖ អ៊ីតាលីអាចសង្គ្រោះជនអន្តោប្រវេសន៍ដែលលង់ទឹក ២០០ នាក់បាន តែមិនធ្វើ។ ភ្នំភ្លើងដែលឧស្សាហ៍ផ្ទុះបំផុតនៅឥណ្ឌូនេស៊ីផ្ទុះកាលពីថ្ងៃពុធ។ សិង្ហបុរីឃុំខ្លួនសិស្សវ័យ ១៦ ឆ្នាំម្នាក់ចំពោះគម្រោងវាយប្រហារវិហារសាសនាឥស្លាម។ បាតុករម្នាក់ដែលប៉ូលិសរុស្ស៊ីទាត់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យម្ដងទៀត។ រដ្ឋមន្ត្រីស៊ីមបាវ៉េចោទប្រកាន់ចិនថាបានផលិតជំងឺកូវីដ១៩៕